គេហដ្ឋាន គឺជាតម្រូវចាំបាច់របស់មនុស្សយើង ដែលខ្វះមិនបាន ពីព្រោះតែមនុស្សយើងត្រូវការទីជំរកក្នុងការរស់នៅគ្រប់ៗគ្នា។ ហេតុនេះហើយ មុននឹងសម្រេចចិត្តថាទិញផ្ទះ តើអ្នកគួរតែពិភាក្សាជាមួយនឹងភ្នាក់ងារអចលនទ្រព្យជំនាញដែរទេ? ការសម្រេចចិត្តទិញផ្ទះ គឺជារឿងមួយដែលសំខាន់ និងមានភាពស្មុគស្មាញដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហេតុនេះអ្នកគួរតែពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែកហិរញ្ញវត្ថុឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តទិញ។ នាពេលនេះ ក្រុមហ៊ុន ខមផោន ម.ក សូមធ្វើចែករំលែកនូវ មូលហេតុ៤ ចំណុច ដើម្បីជួយជាមតិយោបល់ដល់អ្នកកំពុងស្វែងរកទិញគេហដ្ឋានដំបូង ឬគេហដ្ឋានបន្ទាប់របស់លោកអ្នក ដែលចាំបាច់ត្រូវការរកអ្នកជំនាញអចលនទ្រព្យជួយប្រឹក្សាយោបល់ ឬជាអ្នកសម្របសម្រួលកណ្តាលដូចខាងក្រោមនេះ៖
ទី១. ជួយអ្នកឱ្យចៀសផុតពីការឆបោក៖
បច្ចុប្បន្ននេះ ជនឆបោក និងជនឆ្លៀតឱកាសមាននៅគ្រប់ទីកន្លែង ហេតុនេះ បើសិនជាអ្នកមិនបានប្រុងប្រយ័ត្នដិតដល់នោះទេ អ្នកអាចនឹងជាប់អន្ទាក់ជនឆបោកទាំងនោះជាមិនខាន។ សកម្មភាពបោកប្រាស់មានដូចជា ការលក់លើសតម្លៃទីផ្សារ ឬ ឆបោកតាមរូបភាពផ្សេងៗដូចជាការក្លែងបន្លំឯកសារជាដើម។ យ៉ាងណាមិញ ប្រសិនបើអ្នកមានអ្នកជំនាញដើម្បីជួយលើការសម្រេចចិត្ត ពួកគាត់នឹងអាចជួយស្រាវជ្រាវ និងវិភាគបានយ៉ាងល្អិតល្អន់ជាមុនសិន។
ទី២. សម្រួលការរៀបចំឯកសារផ្លូវច្បាប់ផ្សេងៗ៖ ដើម្បីទិញផ្ទះមួយ អ្នកត្រូវឆ្លងកាត់ដំណាក់កាលស្មុគស្មាញជាច្រើន ជាពិសេសការរៀបចំឯកសារ។ ប្រសិនបើអ្នកមិនសូវមានបទពិសោធន៍ជាមួយនឹងវាពីមុនមកទេ វានឹងកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ហត់នឿយគ្រប់ច្រកល្ហក។ ដូចនេះ បើសិនជាអ្នកមានភ្នាក់ងារអចលនទ្រព្យ នោះពួកគាត់នឹងជួយសម្រួលបន្ទុកនេះ នឹងធ្វើឱ្យការរត់លិខិតស្នាមនានាធ្វើទៅបានកាន់តែរលូន។
ទី៣. អ្នកឯកទេសជ្រើសរើសអចលនវត្ថុ ដែលមានសក្តានុពល៖
ថ្វីត្បិតតែអ្នកទិញផ្ទះសម្រាប់រស់នៅ ឬសម្រាប់វិនិយោគ វាក៏នៅតែជារឿងសំខាន់ ដែលអ្នកទិញនៅទីតាំងមួយដែលនឹងនាំផលប្រយោជន៍ សម្រាប់អ្នកនាពេលខាងមុខ។ ភ្នាក់ងារអចលនទ្រព្យមានការយល់ដឹងច្បាស់លាស់ និងបទពិសោធន៍ក្នុងវិស័យនេះស្រាប់ ដូចនេះពួកគាត់នឹងអាចធ្វើការជ្រើសរើសទីតាំងណា ដែលមានសក្តានុពលនាពេលអនាគតសម្រាប់អ្នក ដូចជាអាចឱ្យអ្នកលក់វិញក្នុងតម្លៃថ្លៃ ឬអាចប្រកបរបរនៅទីនោះបានជាដើម។
ទី៤. ជួយវាយតម្លៃ និងចរចារថ្លៃផ្ទះ៖
ប្រសិនបើអ្នកជាអ្នកទិញដោយខ្លួនឯង ដោយមិនបានដឹងពីតម្លៃទីផ្សារច្បាស់លាស់នោះ អ្នកអាចតថ្លៃតាមតែការគិតឃើញតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានជំនួយពីអ្នកជំនាញខាងផ្នែកអចលនទ្រព្យ នោះ គេនឹងធ្វើការចរចាតម្លៃមួយដែលសមស្របទៅនឹងតម្លៃទីផ្សារ។ ដូចនេះ ការដែលមានភ្នាក់ងារ អាចជួយសម្រួលដល់អ្នកបានច្រើននឹកស្មានមិនដល់ ថែមទាំងមិនចាំបាច់ចំណាយប្រាក់កាសលើសតម្លៃទីផ្សារ ក៏ដូចជាចំណេញទាំងពេលវេលាថែមទៀតផង។
#ជារួម ការសម្រេចចិត្តទិញផ្ទះមិនមែនជារឿងដែលអាចសម្រេចចិត្តបានភ្លាមៗតាមតែបំណងចង់ទិញ ក៏ទៅទិញភ្លាមនោះទេ អ្នកត្រូវឆ្លងកាត់ដំណាក់កាលស្មុគស្មាញជាច្រើន។ ដូចនេះ ប្រសិនបើអ្នកមិនសូវមានបទពិសោធន៍ក្នុងផ្នែកនេះទេ អ្នកគួរស្វែងរកអ្នកជំនាញជាជំនួយការដើម្បីអាចសម្រេចចិត្តបានត្រឹមត្រូវ។
ប្រសិនបើអ្នកត្រូវការអ្នកដែលមានជំនាញក្នុងការសម្រេចចិត្តទិញផ្ទះ សូមទាក់ទងមកកាន់ Khompound ឥឡូវនេះ!
សម្រាប់ព័ត៌មានលំអិត:
Tel/ Telegram: 010/ 061 395 678 (Hotline)
https://t.me/Khompound7 (តេលេក្រាម)
_
© 2022 – 2023 រក្សាសិទ្ធដោយ#KHOMPOUND |