$ 0 to $ 1.500.000

We found 0 results. View results
Your search results

តើគួរទិញខុនដូនៅក្នុងក្រុង ឬទិញផ្ទះបូរីនៅជាយក្រុង?

#សម្រាប់អ្នកដែលមានបំណងចង់ស្វែងរកលំនៅឋានផ្ទាល់ខ្លួន លោកអ្នកគួរដឹងថា បច្ចុប្បន្ននេះលោកអ្នកអាចមានជម្រើសច្រើនណាស់ ដើម្បីស្វែងរកលំនៅដ្ឋានដែលលោកអ្នកពេញចិត្ត។ ជាក់ស្តែង ប្រសិនបើលោកអ្នកចូលចិត្តកន្លែងស្ងប់ស្ងាត់ អ្នកប្រាកដជាជ្រើសរើសទិញផ្ទះនៅឯជាយក្រុងហើយ តែប្រសិនបើអ្នកជាមនុស្សស្រលាញ់ភាពអ៊ូអរ​ និងចង់រស់នៅកណ្តាលក្រុង ឬទីតាំងដែលនៅក្បែរកន្លែងធ្វើការ នោះខុនដូក្នុងក្រុងប្រាកដជាអ្វី ដែលកំពុងស្ថិតនៅក្នុងគោលដៅរបស់លោកអ្នកហើយមែនទេ?​ ជម្រើសទាំងពីរខាងលេី​ ក៏មានគុណសម្បត្តិ​ និងគុណវិបត្តិរបស់វារៀងៗខ្លួន។ ​ ដូច្នេះក្រុមហ៊ុន ខមផោន សូមផ្តល់ជាព័ត៌មានជូនបងប្អូនក្នុងការពិចារណាបន្ថែម មុនពេលសម្រេចចិត្តទិញខុនដូនៅក្នុងក្រុង ឬទិញផ្ទះ/វីឡា ដែលនៅជាយក្រុងនោះ៖
ជម្រេីសទី១~ 🏢«ការទិញខុនដូនៅក្នុងក្រុង»
👉គុណសម្បត្តិ​
#ខុនដូនៅក្នុងក្រុងភាគច្រើនមានទីតាំងនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖​ សាលារៀន មន្ទីរ​ពេទ្យ​ តំបន់រដ្ឋបាលរបស់រដ្ឋ​ ទីតាំងក្រុមហ៊ុន​ ក៏​ដូចជាផ្សារទំនើបនានា។ ដែលវាទីតាំងងាយស្រួល​ និងផ្តល់ប្រយោជន៍ជាច្រើន សម្រាប់អ្នករស់នៅ ដូចជាសិស្ស និស្សិត​ បុគ្គលិក​ក្រុមហ៊ុន​ និងអ្នកធ្វើការទាំងវិស័យ​រដ្ឋ​ និងឯកជន។ ហេីយទីតាំងខុនដូរភាគច្រើន គឺនៅក្នុងក្រុង និងទីប្រជុំជន​ ដែលធ្វើឱ្យការរស់មានភាពងាយស្រួល។ បន្ថែមពីនេះទៅទៀត អ្នកអាចគយគន់ទេសភាព ដ៏ស្រស់ត្រកាលនៃទីក្រុងទាំងមូល មើលថ្ងៃរះឬលិចបានដោយមិនចាំបាច់ត្រូវជិះទៅឆ្ងាយថែមទៀតផង។ ក្រៅពីនេះ ខុនដូភាគច្រើនសាងសង់ មានលក្ខណៈជាសហគមន៍ដែលផ្តល់បរិយាកាសអ៊ូអរ ទោះបីជាខុនដូនៅក្នុងក្រុង មិនមានទីតាំងធំទូលំទូលាយ ដូចផ្ទះនៅជាប់ដីក៏ពិតមែន ប៉ុន្តែវាបានផ្តល់នូវភាពងាយស្រួលជាច្រើន បូករួមទាំងការធ្វើដំណើរ ក៏ដូចជាការស់នៅតាមបែបសម័យថ្មី។
👉គុណវិបត្តិ​
#តម្លៃខុនដូនៅក្នុងទីក្រុងនាពេលសព្វថ្ងៃនេះ អាចនឹងមានតម្លៃថ្លៃ ហើយការរស់នៅក្នុងអគារខុនដូ ក៏ត្រូវមានការចំណាយលើការបង់ថ្លៃចំណតរថយន្ត សន្តិសុខ និងគ្រឿងបរិក្ខារផងដែរ។ បើសិនលោកអ្នកចង់រស់នៅលក្ខណៈគ្រួសារ ការរស់នៅខុនដូអាចផ្តល់ការលំបាកទៅលើការរៀបចំផ្ទះ ទំហំផ្ទះរៀងចង្អៀត​ និងការបាត់បង់ឯកជនភាព។
ជម្រេីសទី២​ 🏡 «ការទិញផ្ទះ/ វីឡានៅជាយក្រុង»
👉គុណសម្បត្តិ​
#ទោះបីជាផ្ទះនៅជាយក្រុង អាចនឹងឆ្ងាយពីក្រុងបន្តិចក៏ពិតមែន ប៉ុន្តែវាបានផ្តល់នូវទីតាំងធំទូលាយ គ្រប់ដណ្តប់ដោយបរិយាកាសពណ៌បៃតង ដែលមើលទៅគួរឱ្យចង់រស់នៅ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះនៅជាយក្រុងសព្វថ្ងៃនេះ គឺភាគច្រើនសាងសង់ឡើងជាគេហដ្ឋានបែបវីឡាកូនកាត់ ផ្ទះល្វែងបែបសម័យថ្មីជាដើម។ លើសពីនេះ ផ្ទះជាយក្រុងមានតម្លៃសមរម្យដែលអាចឱ្យប្រជាជនមានលទ្ធភាព ក្នុងការទិញយកមករស់នៅជាគ្រួសារបានច្រើននាក់។
👉គុណវិបត្តិ​
#ក្រឡេកមកមើលពីការចំណាយវិញ ការរស់នៅក្នុងផ្ទះបុរីនៅឯជាយក្រុង ក៏ត្រូវចំណាយទៅលើការបង់ថ្លៃសន្តិសុខសុវត្ថិភាពផងដែរគ្រាន់តែមិនមានការចំណាយទៅលើការបង់សេវាកម្មផ្សេងៗច្រើន ដូចរស់នៅក្នុងអគារខុនដូ។ ការរស់នៅផ្ទះជាយក្រុងក៏ផ្តល់ផលវិបាកលើចម្ងាយ ពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ដែលជាតម្រូវការប្រចាំថ្ងៃ ឧទាហរណ៍ដូចជាសាលារៀន មន្ទីរ​ពេទ្យ​ផ្សារទំនើប​ និងបណ្តាក្រុមហ៊ុនធំៗជាដើម។ ល។
#ជារួមមក សម្រាប់អ្នកដែលកំពុងពិចារណារវាងខុនដូក្នុងក្រុង និងផ្ទះជាយក្រុង អ្នកអាចសង្កេតមើលលើស្ថានភាព ដែលអ្នកកំពុងតែមាន និងចំណុចល្អរៀងៗខ្លួនដើម្បីសម្រេចចិត្តថាតើមួយណាទើប ជាជម្រើសដ៏ល្អសម្រាប់អ្នកទិញយកមករស់នៅឱ្យស្របតាមតម្រូវការរបស់បងប្អូន។
📣ប្រសិនបេី បងប្អូនលោកអ្នកនៅមានចំងល់​ ឬចង់ប្រឹក្សាយោបល់បន្ថែម​ សូមInbox ចូលផេក Page Khompound
☎️ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖​ 010/ 61 39 5678
#ក្រុមហ៊ុន​ខមផោន​ ជាក្រុមហ៊ុន​ដែលមានជំនាញក្នុងវិស័យអចលនទ្រព្យនៅក្នុងសកម្មភាពទិញលក់​ និងជួលនៅកម្ពុជា។
  • Advanced Search

    $ 0 to $ 1.500.000

Compare Listings